ទាំងនេះគឺជាយុត្តិសាស្រ្តធ្វើឲ្យ Starbuck អាចទាញលុយពីហោបៅអតិថិជនបានបន្ថែម

វាជារឿងដែលពិបាកណាស់ក្នុងការដើរកាត់ហាងកាហេ្វដែលមានកាហ្វេស្រស់ៗខ្លិនឈ្ញុយឈ្ញប់ ដោយមិនទិញ ។ ជាក់ស្ដែង ដូចហាងកាហ្វេមានរូបឡូហ្កូនាងមច្ឆាពណ៌ មានផ្ទៃបៃតងព័ទ្ធជុំវិញ ដែលយើងគ្រប់គ្នាស្គាល់និងហៅថា “ Starbuck ” ដែលមាននៅពោរពេញពិភពលោក។ តទៅនេះ គឺជារបៀបដែល សាខាហាងកាហ្វេដ៏ធំជាងគេរបស់ Starbuck នៅទីក្រុង Seattle បានច្បិចយកផលចំនេញពីលើតម្រូវកាហ្វេរបស់មនុស្សទូទៅ។ វាមានកត្តាជាច្រើន ដែលធ្វើឲ្យ Starbuck អាចធ្វើឲ្យយើងហូតលុយពីខោបៅបន្ថែមលើតម្លៃដែលយើងបានរំពឹងទុក។ ជាទូទៅ យើងតែងតែមើលរំលងកាហ្វេថោកៗ ដូចជា ប្រេនម៉ាក់ Deli Joe ហើយជ្រើសរើសចំណាយលុយបន្ថែមបន្តិចមកផឹកកាហ្វេ Starbuck វិញ ។ តើមូលហេតុអ្វីដែល Starbuck អាចទាក់ទាញមនុស្សជាទូទៅបានដូច្នោះ? ហាងកាហ្វេ Starbuck ធំជាងគេទូទាំងពិភពលោក ក្នុងទីក្រុង Seattle សម្រាប់មូលហេតុមួយ Starbuck បានស្វែងរកឃើញរូបមន្តក្នុងការធ្វើកាហ្វេ Frappuccino និង ក្រុមកាហ្វេទឹកកក (Iced Coffee) ដែលរក្សាបានរសជាតិដើមជាប្រចាំ។ វាជាគោលការណ៍របស់ Starbuck ដែលតែងតែបង្កើននូវជម្រើសបន្ថែមលើមុខមីនុយភេសជ្ជៈរបស់ខ្លួនដែលមានស្រាប់ ដូចជា យូនីខន( Unicorn) , ហ្សាំប់ប៊ី (Zombi...