អាថិ៍កំបាំងនៅពីក្រោយតម្លៃដ៏សែនថ្លៃរបស់រថយន្តទំនើប Roll-Royce !
រថយន្តម៉ាក់ទំនើប Roll-Royce ត្រូវបានគេស្គាល់ថាជារថយន្តដ៏ប្រណិតបំផុតរបស់ពិភពលោក តាមរយៈភាពល្បីល្បាញជារថយន្តដែលត្រូវបានធ្វើដោយដៃ (កំលាំងមនុស្ស) គ្មានឡើយថ្នេរក្នុងការដេរភ្ជាប់ និងកំរាលព្រំដ៏វិសេសវិសាលសម្រាប់ម្ចាស់រថយន្ត។ ដោយហេតុនេះហើយបានធ្វើឲ្យរថយន្តនេះ គឺមិនមានតម្លៃថោកឡើយ។ ទាំងនេះគឺជាឈ្មោះរថយន្តខ្លះៗដែលបានលក់ដាច់ជាងគេ និងតម្លៃចាប់ផ្តើមនៃម៉ាក់រថយន្ត Roll-Royce :
ប៉ុន្តែ
ជាមួយការបន្ថែមជាពិសេសនៃជម្រើសដ៏ច្រើន ដែលគេហៅថា Unlimited Optional Extras ការតម្លើងសមត្ថភាពរថយន្ត
និងការឌីហ្សាញរថយន្តដែលអ្នកទិញរថយន្តអាចធ្វើការកុម៉ង់តាមចំណង់ចំនូលចិត្តផ្ទាល់ខ្លួនបាន វាបានធ្វើឲ្យតម្លៃពិតប្រាកដនៃរថយន្ត Roll-Royce ដែលផលិតឡើងដើម្បីសម្រាប់តែតម្រូវម្ចាស់រថយន្តនេះ
មិនមានតម្លៃស្ដង់ដារកំណត់ជាក់លាក់នោះឡើយ។ អោយមែនទែនទៅ ក្រុមហ៊ុន Roll-Royce បានបានបដិសេដ ក្នុងការកំណត់តម្លៃទាបជាងគេនៃរថយន្តរបស់ខ្លួន
ដោយសារមូលហេតុថា តម្លៃវាពឹងផ្អែកលើលក្ខណៈនៃអតិថិជនម្នាក់ៗ
និងជម្រើសក្នុងការឌីហ្សាញបន្ថែម ជាមួយនឹងសមត្ថភាពបន្ថែមរបស់រថយន្តដែលធ្វើតាមការប្រាថ្នារបស់អតិថិជន
តាមរយៈការពិភាក្សាជាមួយក្រុមការងារទទួលបន្តុកផលិតរថយន្តនោះ។ ដូច្នោះ
តើអ្វីជាលក្ខណៈពិសេសបន្ថែមដែលតម្រូវតាមការចង់បានរបស់អតិថិជន? និងថាតើ
លក្ខណៈពិសេសទាំងនេះពិតជាធ្វើអោយរថយន្តនេះ សាកសមជារថយន្តមានតម្លៃថ្លៃកប់ពពករបស់ពិភពលោក
ឬយ៉ាងណា?
លក្ខណៈពិសេសទី១ ដែលយើងអាចនិយាយបានគឺជា ពណ៌ នៃរថយន្ត
។ ជាការពិតណាស់ ជម្រើសពណ៌នៃរថយន្ត Roll-Royce មានទៅដល់ ៤ ៤០០០ ពណ៌ឯណោះ។ ដែលការណ៍នេះធ្វើអោយអតិថិជនអាចកុម៉ង់
ពណ៌ដែលខ្លួនពេញចិត្ត មិនថាជាពណ៌អ្វីឡើយ ជាឧទាហរណ៍ អតិថិជនខ្លះបានកុម៉ង់ពណ៌ ឲ្យសមនឹងបបូរមាត់ខ្លួន ឲ្យសមនឹងផ្ទះខ្លួន ឬអ្វីដែលពួកគាត់មាន
និងមានអតិថិជនម្នាក់បានកុម៉ង់ពណ៌ ឲ្យដូចឆ្កែចិញ្ចឹមរបស់គាត់ ដែលជាឆ្កែប្រភេទ Red setter ផងដែរ ។
រូបសត្វឆ្កែពូជ Red Setter |
រូបភាពលោក Mark កំពុងលាបពណ៍ថ្នាំលើរថយន្ត Roll-Royce |
ពណ៍រថយន្តRoll-Royceលាយបញ្ចូលជាមួយពេជ្រ |
វាមានចំណុច
មួយចំនួនពាក់ព័ន្ធផ្នែកខាងក្រៅនៃរថយន្តដែលត្រូវតែធានាថាមិនមានកំហុស
ដូចជាបន្ទះខ្យល់ចេញចូល ដែលមាននិមិត្តសញ្ញា Pantheon ដែលធ្វើដោយដៃ ស្នូលកណ្ដាលនៃបន្ទះកង់អក្សរ R ដែលត្រូវធានាថា វាមិនវិលតាមកង់រថយន្តឡើយ
និងឡូហ្គូបែបសិល្បៈបុរាណដែលគេអោយឈ្មោះថា Spirit Of Ecstasy ។ ជារឿងដែលគួរឲ្យចាប់អារម្មណ៍ នៅក្នុងឆ្នាំ២០០៣
ក្រុមហ៊ុនរថយន្តម៉ាក់ BMW ចំណាយថវិកា ៦៥លានដុល្លាដើម្បីទទួលបានសិទិ្ធក្នុងការប្រើប្រាស់ឈ្មោះ
និមិត្តសញ្ញា និងឡូហ្គូបែបសិល្បៈបុរាណ Spirit
of Ecstasy នេះផងដែរ ។ បើយើងក្រឡេកមើលផ្នែកខាងក្នុងនៃរថយន្ត
ភាពប្រណិត និងតម្លៃទាមទារឲ្យមានការបង្កើនគុណភាពយ៉ាងខ្លាំង។
ដើម្បីបង្កើតរថយន្តពេលបើកបរមានសំលេងស្ងាត់ល្អ Roll-Royce បានបន្ថែមឧបករណ៍កាត់បន្ថយសំលេងដែលគេហៅថា Acoustic Insulation
មានទម្ងន់ប្រហែល៣០០ផោន នៅជុំវិញផ្នែកកាបីន ។ មួយវិញទៀត ក្រុមហ៊ុនដែលផលិតសំបកកង់សម្រាប់រថយន្តRoll-Royce បានអភិវឌ្ឈដោយបាញ់បញ្ចូលសារធាតុរាវទៅក្នុងកង់រថយន្តជំនួសខ្យល់
ដែលភាសារបច្ចេកទេសហៅថា Foam-filled Tires ឬ Tyrfil ដែលអាចកាត់បន្ថយសំលេងបានជាង ៩ ដេស៊ីប៉ែល ។ ជាងនេះទៅទៀត លទ្ធផលគឺមានប្រសិទិ្ធភាពមែនទែន
នៅពេលដែល ក្រុមហ៊ុន Roll-royce បានយកចេញឧបករណ៍ការពារសំលេងខ្លះ
ដើម្បីជៀសវាងបង្កការបង្អាក់សំលេងញ្ញាណ ដែលគេហៅថា Acoustic sensory
deprivation ។
បរិវេណផ្នែកទល់មុខកៅអីជួរខាងមុខនៃរថយន្ត Roll-Royce សេរី Phantom អាច ឌីហ្សាញជាកន្លែងតាំងវត្ថុសិល្បៈផ្ទាល់ខ្លួនរបស់អតិថិជន
ដែលខ្លួនអាចកុម៉ង់អ្នករចនាសិល្បៈឲ្យតុបតែងឲ្យសម្រាប់ផ្ទៃទាំងនោះ។
ជាឧទាហរណ៍មានដូចជា ការតុបតែងបន្ទះមាសមានក្បាច់រចនា
បែប3D ធន់នឹងស្នាមប្រឡាក់
ដែលបានធ្វើតាមចរិកលក្ខណៈបុគ្គលនៃអតិថិជន។ លក្ខណៈពិសេសមួយទៀតនៃ Roll-Royce គឺដំបូលដែលបង្កប់ដោយពន្លឺតារា
និយាយឲ្យកាន់តែច្បាស់គឺជាសំណុំដ៏ស្មុគស្មាញនៃពន្លឺដំបូលសសៃអំបោះដែលមានលក្ខណៈឆ្លុះចាំង
ជាពាក្យបចេ្ចកទេសគេហៅថា Fiber Optic Roof Light ដែលវាបង្កើតបរិយាកាសមេឃនាពេលរាត្រី។ វាទាមទារពេលវេលារហូតដល់១៦ម៉ោងឯណោះក្នុងការធ្វើដំបូលបង្កប់ពន្លឺតារានេះ ។
"ពួកយើងចាប់ផ្ដើមធ្វើវាដោយខួងវា
ហើយចោះប៉ូលមួយៗដោយសរសៃអំបោះឆ្លងកាត់គ្រប់ឧបករណ៍សន្តិសុខ Alarm
call ។ ដំបូលពន្លឺតារានេះត្រូវការកំលាំងអគ្គិសនី ១៣៤០វ៉ុល ។
ជាសរុបទៅ គោលបំណងនៃការងារនេះ គឺធ្វើយ៉ាងម៉េចធ្វើឲ្យសម្រេចថា
មានផ្កាយនៅលើមេឃដូច្នេះយើងនឹងមានដំបូលរថយន្តដែលជាមេឃនាពេលរាត្រីពោរពេញទៅដោយវូងផ្កាយ" ។ ជាមួយជម្រើសសម្ថភាពបន្ថែមនេះ អតិថិជនRoll-Royce អាចកុម៉ង់ឲ្យបង្កើតពន្លឺផ្កាយ ការរចនាពន្លឺ
ដូចជាផ្តាយធ្លាក់ចំរុះគ្នាជាដើម។ ក្នុងករណីនេះ
មានអតិថិជនម្នាក់បានកុម៉ង់ឲ្យធ្វើការឌីហ្សញ វូងផ្កាយ
ដែលដូចគ្នានឹងវូងផ្កាយចំយប់ដែលអតិថិជននោះបានកើតទៀតផង។ ក្រៅពីនេះ
ស្រោមកៅអីអង្គុយក៏ត្រូវបានដេរ និងប៉ាក់តាមគំរូនៃជម្រើសរបស់អតិថិជនផងដែរ
ដូចនេះវាមិនមានជាគំរូស្ដង់ដារជាក់លាស់ណាមួយឡើយដែលយើងធ្វើដដែរៗក្នុងការដេរប៉ាក់ស្រោមពូកកៅអី
ដែលចំណុចនេះហើយជាលក្ខណៈពិសេសមានតែមួយគត់សម្រាប់អតិថិជន។ និយាយមែនទែនទៅ
វាមិនមែនជារឿងដែលគ្រាន់តែ ស្កេនរូបភាព ហើយបំលែង វាទៅជាម៉ូតដេរប៉ាក់នោះទេ
គឺរាល់ទិដ្ឋភាពនៃម៉ូតដេរប៉ាក់នីមួយៗត្រូវបានគិតគូរល្អិតល្អន់ណាស់។ ជ្រុងដែលខុសៗគ្នានៃថ្នេរប៉ាក់នឹងចាំងជាមួយពន្លឺក្នុងលក្ខណៈខុសៗគ្នាផងដែរ
។ ដូចនេះជាជាងគ្រាន់តែជារូបភាពរាបមួយ
ពួកយើងបានបង្កើតវានៅក្នុងកម្រិតឲ្យកាន់តែប្រសើរបន្ថែម
ដែលធ្វើឲ្យវាក្លាយជារូបភាពមានទំហំ៣ខ្នាត ដូចជា Hologram Effect ដែលអតិថិជនអាចបញ្ជាធ្វើនៅកន្លែងផលិតផងដែរ។ ការកុម៉ង់ដេប៉ាក់ដ៏ស្មុគស្មាញបំផុត របស់រថយន្តត្រូវបានធ្វើទៅលើ
រថយន្ត Roll-Royce ស៊េរីម៉ាក់ Phantom ដែលមានការរចនាផ្កាកុលាបជាពិសេស ដែលមានថ្នេរប៉ាក់នីមួយៗសរុបចំនួន១លាន
ឯណោះ។
បន្ទះមាសមានក្បាច់រចនា បែប3D ធន់នឹងស្នាមប្រឡាក់ |
ពន្លឺដំបូលសសៃអំបោះដែលមានលក្ខណៈឆ្លុះចាំង “Fiber
|
"ការរចនាផ្កាកុលាបលើស៊េរីរថយន្តនេះ
គឺជារចនាដេរប៉ាក់ដ៏ធំបំផុតដែលយើងធ្លាប់ធ្វើពីមុនមក។ ពួកយើងត្រូវតែ
គិតមុនឲ្យបានម៉ត់ចត់ច្បាស់លាស់ ទៅនឹងអ្វីដែលបានកុម៉ង់
ដើម្បីឲ្យពួកយើងអាចដេរប៉ាក់ថ្នេរទាំងនោះ លើស្បែក ដែលជាកត្តាធ្វើឲ្យការដេរប៉ាក់នោះ
វាស៊ីទៅនឹងគំរូកុម៉ង់ ។ យើងត្រូវធានាថា ថ្នេរដេរប៉ាក់នោះ
មិនខុសទីតាំងសូម្បីតែ១មីលីម៉ែតក៏ដោយ មិនអញ្ចឹងទេ យើងមិនអាចសម្រេចការងារនេះបានឡើយ។
អ្នកអាចក្រឡែកមើលជ្រុងតូចមួយនៃ ស៊េរីរថយន្តម៉ាក់ Phantom ដែលមានរចនាផ្កាកុលាប
វាគឺជាឧទាហរណ៍ល្អមួយបង្ហាញថាការដេរប៉ាក់រូបសត្វមេអំបៅមួយដែលមើលទៅដូចរូបភាពមួយសោះ
បានក្លាយជាការដេរប៉ាក់ដ៏សែនស្មុគស្មាញមួយ។ មកទល់ពេលនេះ
សម្រាប់វត្ថុធាតុផ្សំនៃរចនាបទផ្កាកុលាបលើដំបូលរថយន្តស៊េរី Phantom វាមានទិចនិចខ្លះៗដែលយើងមិនធ្លាប់សាកល្បង
ពីព្រោះតែទំហំខ្នាតនៃដំបូលរថយន្ត
ដូចនេះយើងត្រូវការបំបែកការប៉ាក់លើដំបូលទាំងនោះទៅជាផ្នែករៀងៗខ្លួន ដែលយើងឃើញមាន រូបសត្វមេអំបៅ
ក្បាលផ្កាកុលាប ដើម និងស្លឹករបស់វាផងដែរ។ ទីនេះ អ្នកអាចមើលឃើញថា ជាទូទៅវាមានស្រទាប់ខុសៗគ្នាដែលមានពណ៌ថ្នេរចំរុះគ្នា
នៅក្នុងកម្រិតទំហំខុសៗពីគ្នាផងដែរ ដោយការធ្វើតាមរបៀបនេះ យើងអាចបង្កើតបាន Fade Effect ដែលពណ៌វាកាន់តែងងឹតៗទៅ នៅផ្នែកកណ្ដាល នៅផ្នែកស្លាប
ហើយយើងអាចកែកុនវាទៅតាមគុណភាពដែលយើងរំពឹងទុក
បន្ទាប់មកយើងបញ្ចូលផ្នែកទាំងអស់បញ្ចូលគ្នា ហើយភ្ជាប់វាទៅនឹងដំបូលរថយន្តតែម្ដង" ។
រូបមេអំបៅ និងផ្កា ដែលមិនទាន់ភ្ចាប់បញ្ជូលគ្នា
ការរចនារូបមេអំបៅ និងផ្កាកុលាប |
តារាចំរៀង HipHop លោក Drake |
ឡានរបស់លោក Drake |
ម៉ូតរថយន្តដែលថ្លៃជាងគេរបស់ម៉ាក Roll-Royce នាពេលណាៗទាំងអស់ត្រូវបានគេឲ្យឈ្មោះថា Swept Tail ។ រថយន្តស៊េរីនេះ គឺជាសមិ្ធផលដែលចំណាយរយៈពេល៤ឆ្នាំ ហើយវាត្រូវបានរាយការណ៍ថាមានតម្លៃរហូតដល់ ១៣លានដុល្លាឯណោះ ធ្លាប់ជាប់ឈ្មោះជារថយន្តដែលថ្លៃជាងគេរបស់ពិភពលោកនាពេលកន្លងមក។ ជាចុងក្រោយ ខណៈពេលក្រុមហ៊ុនរថយន្តកំពូលៗផ្សេងៗកំពុងផ្តោតចុក្ខវិស័យលើ ល្បឿន សំទុះ ភាពរលូននៃចលនា និងទម្ងន់កាន់តែស្រាលទៅៗរបស់រថយន្ត រថយន្ត Roll-Royce នៅតែរក្សាតម្លៃដ៏សែនថ្លៃរបស់ខ្លួនដោយសារមូលហេតុតែមួយគត់ នោះគឺ ភាពប្រណិត។
ម៉ូតរថយន្ត “Swept Tail” |
Comments
Post a Comment