វាជារឿងដែលពិបាកណាស់ក្នុងការដើរកាត់ហាងកាហេ្វដែលមានកាហ្វេស្រស់ៗខ្លិនឈ្ញុយឈ្ញប់
ដោយមិនទិញ ។ ជាក់ស្ដែង ដូចហាងកាហ្វេមានរូបឡូហ្កូនាងមច្ឆាពណ៌ មានផ្ទៃបៃតងព័ទ្ធជុំវិញ ដែលយើងគ្រប់គ្នាស្គាល់និងហៅថា
“Starbuck”
ដែលមាននៅពោរពេញពិភពលោក។ តទៅនេះ គឺជារបៀបដែល សាខាហាងកាហ្វេដ៏ធំជាងគេរបស់ Starbuck នៅទីក្រុង Seattle បានច្បិចយកផលចំនេញពីលើតម្រូវកាហ្វេរបស់មនុស្សទូទៅ។
វាមានកត្តាជាច្រើន ដែលធ្វើឲ្យ Starbuck អាចធ្វើឲ្យយើងហូតលុយពីខោបៅបន្ថែមលើតម្លៃដែលយើងបានរំពឹងទុក។
ជាទូទៅ យើងតែងតែមើលរំលងកាហ្វេថោកៗ ដូចជា ប្រេនម៉ាក់ Deli Joe ហើយជ្រើសរើសចំណាយលុយបន្ថែមបន្តិចមកផឹកកាហ្វេ
Starbuck
វិញ ។
តើមូលហេតុអ្វីដែល Starbuck អាចទាក់ទាញមនុស្សជាទូទៅបានដូច្នោះ?
 |
ហាងកាហ្វេ Starbuck ធំជាងគេទូទាំងពិភពលោក ក្នុងទីក្រុង Seattle
|
សម្រាប់មូលហេតុមួយ
Starbuck
បានស្វែងរកឃើញរូបមន្តក្នុងការធ្វើកាហ្វេ
Frappuccino
និង ក្រុមកាហ្វេទឹកកក (Iced Coffee) ដែលរក្សាបានរសជាតិដើមជាប្រចាំ។ វាជាគោលការណ៍របស់ Starbuck ដែលតែងតែបង្កើននូវជម្រើសបន្ថែមលើមុខមីនុយភេសជ្ជៈរបស់ខ្លួនដែលមានស្រាប់
ដូចជា យូនីខន(Unicorn) , ហ្សាំប់ប៊ី(Zombie) , ដប់បលដប់បល ហ្វើកបារហ្ស្វេបកាពូស៊ីណូ (Double
Double Fudge Bar Frappuccino) និង ផាមខីនស្ពាយឡាតេ (Pumpkin Spice Latte) ជាដើម។ ទាំងនេះ
បានធ្វើឲ្យអតិថិជនគ្រប់ទិសទីប្រញ្ញាប់ប្រញ្ញាល់ ទៅហាង Starbuck ដែលនៅជិតពួកគេបំផុត
ដើម្បីទទួលយកបទពិសោធន៍ក្នុងការសាកល្បងរសជាតិថ្មីទាំងនោះ ។ ការណ៍នេះ
បានធ្វើឲ្យអតិថិជនStarbuck រក្សាបានភាពរីករាយ និងភាពដែលមិនអាចទាយទុកមុនបានទៅនឹងរសជាតិថ្មី។
 |
Frapcappucino
|
 |
Iced Coffee |
ហាងកាហ្វេ Starbuck ត្រូវបានឌីហ្សាញឡើងយ៉ាងស្រស់ស្អាត
ដែលទាក់ទាញក្រសែភ្នែកអតិថិជន កាលដែលពួកគេឈានជើងចូលហាង ។ មួយវិញទៀត
ផ្នែកអាហារត្រូវបានដាក់តាំងក្នុងទូរកញ្ចក់ដែលស្ថិតនៅទីតាំងយ៉ាងល្អ
ងាយស្រួលក្នុងការចាប់ចិត្តអតិថិជន តាមរយៈភាពទំនងរបស់វា។ ហើយក៏មានដែរ
ផលិតផលមើលទៅគួរឲ្យទាក់ទាញមួយចំនួន ដែលវាត្រូវចុះបញ្ជីជាផលិតផល Starbuck ដូចជា ស្ករគ្រាប់ , នំខុកឃី និងសណ្ដែកដីជាដើម ដែលមានតម្លៃដើមថោក ប៉ុន្តែត្រូវបានដំឡើងថ្លៃក្នុងនាមជាផលិតផលរបស់ Starbuck។ ចំណុចទាក់ទាញមួយទៀត ហាង Starbuck តែងតែផ្លាស់ប្ដូរទីតាំងក្នុងប្លង់ហាង
ដើម្បីធ្វើយ៉ាងណាឲ្យអតិថិជនអាចចាប់អារម្មណ៍ផលិតផលថ្មីដែលពួគគេមិនធ្លាប់សាកល្បងពីមុន។
ក្រៅពីនេះ Starbuck ជានិច្ចកាលធ្វើការផ្លាស់ប្ដូរទំនិញថ្មីៗ
និងឌីហ្សាញកែវកាហ្វេរបស់ពួកគេឲ្យស៊ីជាមួយរដូវកាល
ធ្វើយ៉ាងណាបង្ហាញពីពិធីបុណ្យប្រចាំឆ្នាំនាៗ និងសម្រាប់យកទៅផុសក្នុង អ៊ីនស្ដាក្រាម (Instagram) ជាដើម ។
 |
ទីតាំងដាក់តាំងអាហារ
|
 |
ការឌីហ្សាញក្នុងហាង
|
 |
កែវកាហ្វេតាមរដូវកាលនៃបុណ្យប្រចាំឆ្នាំ
|
ហើយចុះចំណែក ការឌីសខោន
(Discount) ឬក៏គេភាសាពេញនិយមគេនិយាយថា
ហេបភីអៅវើ (Happy Hour) វិញ? ចំណុចនេះ ជាទូទៅត្រូវបានផ្សព្វផ្សាយនៅក្នុងហាង និងនៅតាមកម្មវិធីអ៊េប
(App) របស់ខ្លួន ។ កម្មវិធីអ៊េប (App) ដែលផ្សាយពាណិជ្ជកម្មឲ្យប្រេន Starbuck នេះ កំពុងស្ទើតែផ្លាស់ប្ដូរការកម៉ុង់ ឲ្យដូចទៅជា
ហ្គេមមួយប្រភេទ ដែលជំរុញឲ្យយើងព្យាយាមកម៉ុង់កាន់តែច្រើន ដើម្បីអាចទៅដំណាក់កាលបន្តបន្ទាប់។
តាមរយៈកម្មវិធីអ៊េប (App) នេះ អាចធ្វើឲ្យយើងទទួលបាន ប្រម៉ូសិនពិសេសៗ រីឡូតខាត (Reload Card) របស់យើង និងសន្សំពិន្ទុដើម្បីទទួលបានរង្វាន់
ដែលរង្វាន់នេះជាឧទាហរណ៍ ការទិញកាហ្វេ Starbuck ១៦កែវ នឹងទទួលបាន១កែវដោយមិនគិតថ្លៃ ។
 |
Starbuck App
|
អតិថិជនStarbuck ទូទៅដឹងថា ទំហំកែវកាហ្វេ Starbuck មាន៣ទំហំ ដូចជា កែវវែង កែវខ្នាតកណ្ដាល(Grande) និងកែវធំ (Venti) ប៉ុន្តែនៅមានកែវមួយទំហំទៀតដែលStarbuck មិនបានប្រាប់
យើង នៅគឺកែវខ្លី ដែលមានទម្ងន់ប្រមាណ ២២៧ក្រាម ។ កែវខ្លីនេះតូចជាង និងថោកជាងកែវវែង
និងដើម្បីកម៉ុង់វា អ្នកត្រូវការសួរជាពិសេសទៅកាន់អ្នកឆុងកាហ្វេ។ វិធីសាស្រ្តមួយទៀត
យើងអាចសុំអ្នកឆុងកាហ្វេឲ្យដាក់ទឹកកកតិច ជាជាងដាក់ទឹកច្រើន និងសុំដាក់កែវធំ
ដោយដាក់ទឹកកកតិច តាមរយៈវិធីសាស្រ្តនេះ យើងអាចចំណាយប្រាក់តិចជាង
និងទទួលបានបរិមាណកាហ្វេស្ទើតែដូចគ្នាដោយគ្រាន់ដាក់ទឹកកកតិច។ ចំពោះពាក្យចុងក្រោយជាការផ្តែផ្តាំ
ប្រសិនបើអ្នកចង់មានកញ្ជប់ប្រាក់ដែលអាចទិញកាហ្វេបានរាល់ថ្ងៃ
អ្នកប្រហែលត្រូវគិតឲ្យបាន២ដងមុនទិញកាហ្វេ Starbuck ។
 |
ទំហំកែវ Starbuck
|
Comments
Post a Comment